ក្រសួងកសិកម្មកំណត់លក្ខខណ្ឌតឹងរឹង​សម្រាប់ការនាំចូលសត្វ​ និងសាច់សត្វ​ ដើម្បី​​ទប់ស្កាត់សាច់សត្វខូចគុណភាពនាំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ

FN ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវលក្ខខណ្ឌថ្មីជាច្រើនចំណុច​រឹតត្បិតការនាំចូលសត្វ​ និងសាច់សត្វគ្រប់ប្រភេទពីក្រៅប្រទេស​ ក្នុងបំណងទប់ស្កាត់សត្វ​​មានជំងឺ និងសាច់សត្វខូចគុណភាព​​គ្រប់ប្រភេទ​ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមេសា​​ ឆ្នាំ២០១៧នេះ​ បានគូសបញ្ជាក់ថា ក្រុមហ៊ុន​ និងអាជីវករដែលទទួលបានគោលការណ៍អនុញ្ញាតនាំចូលសត្វរស់​ សាច់សត្វ រួមនិងផលិតផលសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារកម្ពុជា​ ត្រូវគោរពតាមលក្ខខណ្ឌចំនួន ៦រួមមាន៖ -​ ជាក្រុមហ៊ុនស្របច្បាប់ដែលបានចុះបញ្ជីពាណិជ្ជកម្ម និងមានប័ណ្ណប៉ាតង់នៅមានសុពលភាព -​ ត្រូវមានទីតាំងប្រមូលផ្តុំសត្វនៅចំណុចដើមទី​ និងចំណុចចុងទី ដែលទទួលស្គាល់ដោយសមត្ថកិច្ចជំនាញ នៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ -​ ត្រូវមានកិច្ចសន្យាផ្គត់ផ្គង់សត្វរស់ ឬ សាច់សត្វ ឬ ផលិតផលសត្វពីកសិដ្ឋាន ឬ ក្រុមហ៊ុនស្របច្បាប់ នៃប្រទេសនាំចេញ – ត្រូវអនុវត្តតាមប្រកាសលេខ២២៧ ប្រក.កសក​ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨​ ស្តីពីបែបបទ នៃការត្រួតពិនិត្យអនាម័យសត្វ … Continue reading ក្រសួងកសិកម្មកំណត់លក្ខខណ្ឌតឹងរឹង​សម្រាប់ការនាំចូលសត្វ​ និងសាច់សត្វ​ ដើម្បី​​ទប់ស្កាត់សាច់សត្វខូចគុណភាពនាំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ